មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ មិនកើត​ព្រមដោយ​បីតិ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា មិនដល់​នូវ​ការ​សន្សំ (កម្ម​ក្កិ​លេស) ទាំង​មិនដល់​នូវ​ការ​មិន​សន្សំ មិនមែន​ជា​របស់​សេក្ខបុគ្គល ទាំង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល មាន​សភាព​តូចឆ្មារ ជា​កាមាវចរ មិនមែន​រូបាវចរ មិនមែន​អរូបាវចរ ជា​បរិ​យា​បន្នៈ មិនមែន​អប​រិយា​បន្នៈ ជាស​ភាព​មិន​ទៀង ជា​អនិយ្យានិកៈ ដែល​កើតឡើង​ហើយ ដែល​គួរ​ដឹង​ដោយ​មនោវិញ្ញាណ មិន​ទៀង ដែល​ត្រូវ​ជរា​គ្រប​សង្កត់។
 [៣៦] ត្រង់​ពាក្យ​ថា វិញ្ញាណ ៥ មាន​វត្ថុ​កើត​ហើយ មាន​អារម្មណ៍​កើត​ហើយ គឺ​កាលបើ​វត្ថុ និង​អារម្មណ៍​កើត​ហើយ វិញ្ញាណ​ទាំងឡាយ ក៏​កើតឡើង​ដែរ។ ពាក្យ​ថា (វិញ្ញាណ ៥) មាន​វត្ថុ​កើត​ហើយ​ក្នុង​កាលមុន មាន​អារម្មណ៍​កើត​ហើយ​ក្នុង​កាលមុន គឺ​កាលបើ​វត្ថុ​កើត​ហើយ​ក្នុង​កាលមុន និង​អារម្មណ៍​កើត​ហើយ​ក្នុង​កាលមុន វិញ្ញាណ​ទាំងឡាយ ក៏​កើតឡើង​ដែរ។ ពាក្យ​ថា (វិញ្ញាណ ៥) មាន​វត្ថុ​ខាងក្នុង មាន​អារម្មណ៍​ខាងក្រៅ គឺ​វិញ្ញាណ​ទាំង ៥ មាន​វត្ថុ​ខាងក្នុង មាន​អារម្មណ៍​ខាងក្រៅ។ ពាក្យ​ថា (វិញ្ញាណ ៥) មាន​វត្ថុ​មិន​ច្រឡំ​គ្នា មាន​អារម្មណ៍​មិន​ច្រឡំ​គ្នា គឺ​កាលបើ​វត្ថុ​មិន​ច្រឡំ​គ្នា កាលបើ​អារម្មណ៍​មិន​ច្រឡំ​គ្នា វិញ្ញាណ​ទាំងឡាយ ក៏​កើតឡើង​ដែរ។
ថយ | ទំព័រទី ៧៦ | បន្ទាប់