ពាក្យ​ថា មិន​សម្រេច​នូវ​ឥរិយាបថ​ណាមួយ ដោយ​វិញ្ញាណ​ទាំង ៥ ឥរិយាបថ សេចក្តី​ថា មិន​សម្រេច​ឥរិយាបថ​ណាមួយ គឺ​ការ​ដើរ​ក្តី ការ​ឈរ​ក្តី ការ​អង្គុយ​ក្តី ការ​ដេក​ក្តី ដោយ​វិញ្ញាណ​ទាំង ៥។ ពាក្យ​ថា មិន​សម្រេច​ឥរិយាបថ​ណាមួយ ក្នុង​លំដាប់​នៃ​វិញ្ញាណ​ទាំង ៥ សេចក្តី​ថា មិន​សម្រេច​ឥរិយាបថ​ណាមួយ គឺ​ការ​ដើរ​ក្តី ការ​ឈរ​ក្តី ការ​អង្គុយ​ក្តី ការ​ដេក​ក្តី ដោយ​មនោ​ធាតុ ក្នុង​លំដាប់​នៃ​វិញ្ញាណ​ទាំង ៥។ ពាក្យ​ថា មិន​តាំង​ផ្តើម​កាយ​កម្ម មិន​តាំង​ផ្តើម​វចីកម្ម ដោយ​វិញ្ញាណ​ទាំង ៥ គឺ​មិន​តាំង​ផ្តើម​នូវ​កាយ​កម្ម និង​វចីកម្ម ដោយ​វិញ្ញាណ​ទាំង ៥។ ពាក្យ​ថា មិន​តាំង​ផ្តើម​កាយ​កម្ម មិន​តាំង​ផ្តើម​វចីកម្ម​ក្នុង​លំដាប់​នៃ​វិញ្ញាណ​ទាំង ៥ គឺ​មិន​តាំង​ផ្តើម​នូវ​កាយ​កម្ម និង​វចីកម្ម ដោយ​មនោ​ធាតុ ក្នុង​លំដាប់​នៃ​វិញ្ញាណ​ទាំង ៥។ ពាក្យ​ថា មិន​កាន់​យក​នូវ​ធម៌​ជាកុសល និង​អកុសល ដោយ​វិញ្ញាណ​ទាំង ៥ គឺ​មិន​សមាទាន​នូវ​ធម៌​ជាកុសល និង​អកុសល ដោយ​វិញ្ញាណ​ទាំង ៥។ ពាក្យ​ថា មិន​កាន់​យក​នូវ​ធម៌​ជាកុសល និង​អកុសល ក្នុង​លំដាប់​នៃ​វិញ្ញាណ​ទាំង ៥
ថយ | ទំព័រទី ៨១ | បន្ទាប់