ឈ្មោះថា បញ្ញា​ប្រាសចាក​សញ្ញោជនៈ តែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​ប្រាសចាក​សញ្ញោជនៈ ទាំង​មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ។ បញ្ញា​ក្នុង​កុសល និង​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​ដែល​គន្ថៈ​គប្បី​ដោត​ក្រង បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​ដែល​គន្ថៈ​មិន​គប្បី​ដោត​ក្រង។ បញ្ញា​ក្នុង​កុសល និង​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​ប្រាសចាក​គន្ថៈ តែ​គន្ថៈ​គប្បី​ដោត​ក្រង បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​ប្រាសចាក​គន្ថៈ ទាំង​គន្ថៈ​មិន​គប្បី​ដោត​ក្រង។ បញ្ញា​ក្នុង​កុសល និង​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​ដែល​ឱឃៈ​គប្បី​ប្រព្រឹត្ត​កន្លង បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​ដែល​ឱឃៈ​មិន​គប្បី​ប្រព្រឹត្ត​កន្លង។ បញ្ញា​ក្នុង​កុសល និង​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​ប្រាសចាក​ឱឃៈ តែ​ឱឃៈ​គប្បី​ប្រព្រឹត្ត​កន្លង បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​ប្រាសចាក​ឱឃៈ ទាំង​ឱឃៈ​មិន​គប្បី​ប្រព្រឹត្ត​កន្លង។ បញ្ញា​ក្នុង​កុសល និង​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​ដែល​យោ​គៈ​គប្បី​ប្រព្រឹត្ត​កន្លង
ថយ | ទំព័រទី ៨៤ | បន្ទាប់