បញ្ញា​ក្នុង​អរូបាវចរ​កុសល និង​អព្យាក្រឹត ឈ្មោះថា បញ្ញា​ជា​អរូបាវចរ ឯបញ្ញា​ជា​កាមាវចរ បញ្ញា​ជា​រូបាវចរ បញ្ញា​ជា​អប​រិយា​បន្នៈ មិន​ឈ្មោះថា បញ្ញា​ជា​អរូបាវចរ​ទេ។ បញ្ញា​ក្នុង​កុសល និង​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​ជា​បរិ​យា​បន្នៈ បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​ជា​អប​រិយា​បន្នៈ។ បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​ជា​និយ្យានិកៈ បញ្ញា​ក្នុង​កុសល ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ក្នុង​វិបាក ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៤ ក្នុង​កិរិយា និង​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​ជា​អនិយ្យានិកៈ។ បញ្ញា​ក្នុង​មគ្គ ៤ ឈ្មោះថា បញ្ញា​ទៀង បញ្ញា​ក្នុង​កុសល ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ក្នុង​វិបាក ប្រព្រឹត្ត​ក្នុង​ភូមិ ៤ ក្នុង​កិរិយា អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​មិន​ទៀង។ បញ្ញា​ក្នុង​កុសល និង​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​ប្រកបដោយ​ឧត្តរៈ បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​ជា​អនុ​ត្ត​រៈ។ បណ្តា​បញ្ញា​ទាំងនោះ បញ្ញា​ញ៉ាំង​ប្រយោជន៍ឲ្យ​កើត តើ​ដូចម្តេច។ បញ្ញា​ជា​កិរិយា​អព្យាក្រឹត ក្នុង​កុសល ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៤ របស់​ព្រះអរហន្ត
ថយ | ទំព័រទី ៨៨ | បន្ទាប់