ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធនូវធម៌ទាំងឡាយជាខាងក្នុង និងខាងក្រៅ នេះហៅថា បញ្ញាមានអារម្មណ៍ខាងក្នុង និងខាងក្រៅ។
[៥៦] បណ្តាញាណទាំងនោះ កម្មស្សកតញ្ញាណ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា មានសភាពយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយមានផល ការបូជាធំមានផល ការបូជាតូចមានផល ផលវិបាករបស់កម្មទាំងឡាយ ដែលបុគ្គលធ្វើល្អធ្វើអាក្រក់ មាន លោកនេះមាន លោកខាងមុខមាន ការប្រព្រឹត្តិខុស ឬត្រូវក្នុងមាតា មានផល (បាបបុណ្យ) ការប្រព្រឹត្តិខុស ឬត្រូវក្នុងបិតា មានផល (បាបបុណ្យ) ពួកសត្វជាឱបបាតិកៈកំណើត មានពួកសមណព្រាហ្មណ៍ក្នុងលោក ដែលប្រព្រឹត្តត្រឹមត្រូវ ប្រតិបត្តិប្រពៃ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួន ហើយប្រកាសក៏មាន នេះហៅថា កម្មស្សកតញ្ញាណ សូម្បីបញ្ញាជាកុសល ដែលប្រកបដោយអាសវៈទាំងអស់ វៀរលែងតែសច្ចានុលោមិកញ្ញាណចេញ ក៏ឈ្មោះថា កម្មស្សកតញ្ញាណដែរ។
ញាណវត្ថុ មានប្រការ ៣ យ៉ាងនេះឯង។