សត្វម្រឹគ ដែលត្រូវសរមុត បោលទៅកាន់ទីឆ្ងាយ ហើយស្លាប់ទៅយ៉ាងណា អនាគាមិបុគ្គល មានមគ្គចំរើនហើយ ក្នុងមនុស្សលោកនេះ ធ្វើឲ្យជាក់ច្បាស់នូវផល ក្នុងជាន់សុទ្ធាវាសនោះ ក៏យ៉ាងនេះដែរ។ សត្វម្រឹគដែលត្រូវសរមុត បោលទៅកាន់ទីឆ្ងាយហើយ ស្លាប់ទាំងសរ យ៉ាងណា អនាគាមិបុគ្គល មានមគ្គចំរើនហើយ ក្នុងលោកនេះ ហើយបរិនិព្វានក្នុងជាន់សុទ្ធាវាស ដូចជាម្រឹគស្លាប់ទាំងសរ យ៉ាងនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៧៩] បុគ្គលលះកិលេសដោយចំណែកៗឬ។ អើ។ បុគ្គល ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល តើលះអ្វីដោយការឃើញនូវទុក្ខ។ លះសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ និងកិលេស ដែលជាចំណែកមួយ តាំងនៅក្នុងទីជាមួយនឹងសក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈនោះ។ សោតាបន្នបុគ្គល ចំណែកមួយ មិនមែនសោតាបន្នបុគ្គល ចំណែកមួយ បុគ្គលដល់នូវសោតាបត្តិផល ដែលបានចំពោះ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ចំណែកមួយ
ចប់ ព្រហ្មចរិយកថា។
ឱធិសោកថា