[៤១] ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ បា្រស​ចាក​រាគៈ បា្រស​ចាក​ទោសៈ បា្រស​ចាក​មោហៈ។បេ។ សច្ឆិ​កាតព្វកិច្ច លោក​ធើ្វ​ឲ្យ​ជាក់ច្បាស់​ហើយ ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត របស់​ព្រះអរហន្ត​នោះ មិន​មាន​ទេ​ឬ។ អើ។ ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន បា្រស​ចាក​រាគៈ បា្រស​ចាក​ទោសៈ បា្រស​ចាក​មោហៈ។បេ។ សច្ឆិ​កាតព្វកិច្ច លោក​ធើ្វ​ឲ្យ​ជាក់ច្បាស់​ហើយ ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត របស់​ព្រះអរហន្ត​នោះ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤២] ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​ភិក្ខុ​ណា ជា​បុថុជ្ជន បរិបូណ៌​ដោយ​សីល មានសតិ និង​សម្បជញ្ញៈ ចុះ​ស៊ប់​កាន់​កិរិយា​ដេកលក់ អសុចិ​របស់​ភិក្ខុ​ទាំងនោះ មិន​ឃ្លាត​ចេញ​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​ឥសី ជា​ខាងក្រៅ​ណា បា្រស​ចាក​រាគៈ ក្នុង​កាម​ទាំងឡាយ អសុចិ​របស់​ឥសី​ទាំងនោះ មិន​ឃ្លាត​ចេញ​ទេ អសុចិ​របស់​ព្រះអរហន្ត គប្បី​ឃ្លាត​ចេញ ដោយហេតុ​ណា ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុ​នុ៎ះ រមែង​មិន​មាន មិនមែន​ជា​ឱកាស​ទេ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា ការ​បញេ្ចញ​ទឹក​សុក្កៈ មិន​ស្អាត របស់​ព្រះអរហន្ត មាន​ទេ។
ថយ | ទំព័រទី ១៤ | បន្ទាប់