[៤៣] អ្នក​មិន​គប្បី​ពោល​ថា ការ​ញុំាង​បុគ្គល​ដទៃ​ឲ្យ​នាំមក របស់​ព្រះអរហន្ត មាន​ឬ។ អើ។ ក្រែង​ពួក​ជន​ដទៃ គប្បី​នាំមក​នូវ​ចីវរ បិណ្ឌបាត សេនាសនៈ គិលាន​ប្ប​ច្ច័​យ និង​ភេសជ្ជ​បរិក្ខារ ដើម្បី​ព្រះអរហន្ត​ដែរ​ឬ។ អើ។ បើ​ពួក​ជន​ដទៃ គប្បី​នាំមក​នូវ​ចីវរ បិណ្ឌបាត សេនាសនៈ គិលាន​ប្ប​ច្ច័​យ និង​ភេសជ្ជ​បរិក្ខារ ដើម្បី​ព្រះអរហន្ត ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គប្បី​ពោល​ថា ការ​ញុំាង​បុគ្គល​ដទៃ​ឲ្យ​នាំមក របស់​ព្រះអរហន្ត មាន​ដែរ។
 [៤៤] ពួក​ជន​ដទៃ គប្បី​នាំមក​នូវ​ចីវរ បិណ្ឌបាត សេនាសនៈ គិលាន​ប្ប​ច្ច័​យ និង​ភេសជ្ជ​បរិក្ខារ ដើម្បី​ព្រះអរហន្ត​ដែរ​ឬ។ ការ​ញុំាង​បុគ្គល​ដទៃ​ឲ្យ​នាំមក របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អើ។ ពួក​ជន​ដទៃ​គប្បី​នាំមក​នូវ​សោតាបត្តិផល​ក្តី សកទាគាមិផល​ក្តី អនាគាមិផល​ក្តី អរហត្តផល​ក្តី ដើម្បី​ព្រះអរហន្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ បរូ​បហារ​កថា។


អញ្ញាណ​កថា


 [៤៥] ការ​មិនដឹង របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អើ។ អវិជ្ជា ឱឃៈ​គឺ​អវិជ្ជា យោ​គៈ​គឺ​អវិជ្ជា អនុស័យ​គឺ​អវិជ្ជា បរិយុ​ដ្ឋានៈ​គឺ​អវិជ្ជា សញ្ញោជនៈ​គឺ​អវិជ្ជា នី​វរ​ណៈ​គឺ​អវិជ្ជា របស់​ព្រះអរហន្ត មាន​ដែរ​ឬ។
ថយ | ទំព័រទី ១៥ | បន្ទាប់