អើ។ វិ​ញ្ញាណ​ញ្ចា​យត​នភព។បេ។ អា​កិ​ញ្ចញ្ចា​យត​នភព ជាច​តុ​វោការ​ភព បុគ្គល​មិន​គួរ​និយាយ​ថា សញ្ញា ក្នុង​អា​កិ​ញ្ចញ្ចា​យត​នភព មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤១៦] អាកាសានញ្ចាយតន​ភព ជាច​តុ​វោការ​ភព សញ្ញា ក្នុង​អាកាសានញ្ចាយតន​ភព​នោះ មាន​ដែរ​ឬ។ អើ។ នេវ​សញ្ញា​នា​សញ្ញា​យត​នភព ជាច​តុ​វោការ​ភព សញ្ញា ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភ​ពនោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិ​ញ្ញាណ​ញ្ចា​យត​នភព។បេ។ អា​កិ​ញ្ចញ្ចា​យត​នភព ជាច​តុ​វោការ​ភព សញ្ញា ក្នុង​អា​កិ​ញ្ចញ្ចា​យត​នភ​ពនោះ មាន​ដែរ​ឬ។ អើ។ នេវ​សញ្ញា​នា​សញ្ញា​យត​នភព ជាច​តុ​វោការ​ភព សញ្ញា ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភ​ពនោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤១៧] បុគ្គល​មិន​គួរ​និយាយ​ថា សញ្ញា ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភព មាន​ឬមិន​មាន​ទេ​ឬ។ អើ។ ក្រែ​ងនេវ​សញ្ញា​នា​សញ្ញា​យត​នភព ជាច​តុ​វោការ​ភព​ឬ។ អើ។ ប្រសិន​បើ​នេវ​សញ្ញា​នា​សញ្ញា​យត​នភព ជាច​តុ​វោការ​ភព​មែន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​មិន​គួរ​និយាយ​ថា សញ្ញា ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភព មាន​ឬមិន​មាន​ទេ។
ថយ | ទំព័រទី ១៦១ | បន្ទាប់