[៤១៨] នេវ​សញ្ញា​នា​សញ្ញា​យត​នភព ជាច​តុ​វោការ​ភព បុគ្គល​មិន​គួរ​និយាយ​ថា សញ្ញា ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភព មាន​ឬមិន​មាន​ទេ​ឬ។ អើ។ អាកាសានញ្ចាយតន​ភព។បេ។ វិ​ញ្ញាណ​ញ្ចា​យត​នភព។បេ។ អា​កិ​ញ្ចញ្ចា​យត​នភព ជាច​តុ​វោការ​ភព បុគ្គល​មិន​គួរ​និយាយ​ថា សញ្ញា ក្នុង​អា​កិ​ញ្ចញ្ចា​យត​នភព មាន​ឬមិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤១៩] អាកាសានញ្ចាយតន​ភព ជាច​តុ​វោការ​ភព សញ្ញា ក្នុង​អាកាសានញ្ចាយតន​ភព​នោះ មាន​ដែរ​ឬ។ អើ។ នេវ​សញ្ញា​នា​សញ្ញា​យត​នភព ជាច​តុ​វោការ​ភព សញ្ញា ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភ​ពនោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិ​ញ្ញាណ​ញ្ចា​យត​នភព។បេ។ អា​កិ​ញ្ចញ្ចា​យត​នភព ជាច​តុ​វោការ​ភព សញ្ញា ក្នុង​អា​កិ​ញ្ចញ្ចា​យត​នភ​ពនោះ មាន​ដែរ​ឬ។ អើ។ នេវ​សញ្ញា​នា​សញ្ញា​យត​នភព ជាច​តុ​វោការ​ភព សញ្ញា ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភ​ពនោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៦២ | បន្ទាប់