[៤២០] បុគ្គល​មិន​គួរ​និយាយ​ថា សញ្ញា ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភព មាន​ឬមិន​មាន​ទេ​ឬ។ អើ។ ក្រែ​ងនេវ​សញ្ញា​នា​សញ្ញា​យត​នភព មាន​ឬ។ អើ។ ប្រសិន​បើ​នេវ​សញ្ញា​នា​សញ្ញា​យត​នភ​ពមាន​មែន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បុគ្គល​គួរ​និយាយ​ថា សញ្ញា ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភព មាន​ឬមិន​មាន​ទេ។
 [៤២១] បុគ្គល​ធើ្វ​សេចក្តី​ចូលចិត្ត​ថា នេវ​សញ្ញា​នា​សញ្ញា​យត​នភព ដូច្នេះហើយ មិន​គួរ​និយាយ​ថា សញ្ញា ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភព មាន​ឬមិន​មាន​ទេ​ឬ។ អើ។ បុគ្គល​ធើ្វ​សេចក្តី​ចូលចិត្ត​ថា អទុ​ក្ខម​សុខវេទនា ដូច្នេះហើយ មិន​គួរ​និយាយ​ថា វេទនា ឬមិន​មែន​វេទនា ក្នុង​អទុ​ក្ខម​សុខវេទនា​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ នេវ​សញ្ញា​នា​សញ្ញា​យត​នក​ថា។
ចប់ តតិយ​វគ្គ។

ថយ | ទំព័រទី ១៦៣ | បន្ទាប់