ផ្តាច់​ហើយ ធើ្វ​ឲ្យ​សល់​តែ​ទីនៅ ដូចជា​ទីនៅ​នៃ​ដើម​តត្នោត ធើ្វ​មិន​ឲ្យ​មាន​បែបភាព ឲ្យ​ជា​ធម៌​លែងកើត​តទៅទៀត​ឬ។ អើ។ បើ​សញ្ញោជនៈ​នៃ​គ្រហស្ថ ព្រះអរហន្ត បាន​លះបង់​ហើយ មាន​ឫសគល់​ផ្តាច់​ហើយ ធ្វើឲ្យ​សល់​តែ​ទីនៅ ដូចជា​ទីនៅ​នៃ​ដើមត្នោត ធើ្វ​មិន​ឲ្យ​មាន​បែបភាព ឲ្យ​ជា​ធម៌​លែងកើត​តទៅទៀត ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា គ្រហស្ថ បាន​ជា​ព្រះអរហន្ត​ទេ។
 [៤២៤] គ្រហស្ថ បាន​ជា​ព្រះអរហន្ត​ដែរ​ឬ។ អើ។ គ្រហស្ថ​ណាមួយ មិនទាន់​លះ​សញ្ញោជនៈ​នៃ​គ្រហស្ថ ហើយ​ធើ្វ​នូវ​ទីបំផុត​នៃ​ទុក្ខ​ក្នុង​បច្ចុប្បន្ន មាន​ដែរ​ឬ។ មិន​មាន​ទេ។ បើ​គ្រហស្ថ​ណាមួយ មិនទាន់​លះ​សញ្ញោជនៈ​នៃ​គ្រហស្ថ ហើយ​ធើ្វ​នូវ​ទីបំផុត​នៃ​ទុក្ខ​ក្នុង​បច្ចុប្បន្ន មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា គ្រហស្ថ បាន​ជា​ព្រះអរហន្ត​ទេ។
 [៤២៥] គ្រហស្ថ បាន​ជា​ព្រះអរហន្ត​ដែរ​ឬ។ អើ។ ក្រែង​វច្ឆ​គោ​ត្ត​បរិ​ព្វា​ជក បាន​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន គ្រហស្ថ​ណាមួយ មិនទាន់​លះ​សញ្ញោជនៈ​របស់​គ្រហស្ថ លុះ​បែកធ្លាយ​រាងកាយ ហើយ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ មាន​ដែរ​ឬ (ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា) ម្នាល​វច្ឆៈ គ្រហស្ថ​ណាមួយ មិនទាន់​លះ​សញ្ញោជនៈ​របស់​គ្រហស្ថ លុះ​បែកធ្លាយ​រាងកាយ ហើយ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ មិន​មាន​ទេ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។
ថយ | ទំព័រទី ១៦៥ | បន្ទាប់