អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា គ្រហស្ថ បាន​ជា​ព្រះអរហន្ត​ទេ។
 [៤២៦] គ្រហស្ថ បាន​ជា​ព្រះអរហន្ត​ដែរ​ឬ។ អើ។ ព្រះអរហន្ត សេព​មេថុនធម្ម ញុំាង​មេថុនធម្ម​ឲ្យ​កើតឡើង នៅ​គ្រប់គ្រង​ដំណេក​ដែល​ចង្អៀត​ដោយ​កូន លាប​ប្រោះព្រំ​ខ្លឹមចន្ទន៍​ដ៏​ឧត្តម ទ្រទ្រង់​ផ្កាកម្រង គ្រឿងក្រអូប និង​គ្រឿង​លាប ត្រេកអរ​ចំពោះ​មាស និង​ប្រាក់ ទទួល​ពពែ និង​ចៀម ទទួល​មាន់ និង​ជ្រូក ទទួល​ដំរី គោ សេះឈ្មោល សេះ​ញើ ទទួល​ទទា គ្រួ​ច ក្ងោក ចចាត ទ្រទ្រង់​ភ្នួង​សក់​ដែល​មាន​ទង​មាន​ពណ៌លឿង ទ្រទ្រង់​សំ​ពត់​ស មាន​ជាយ​វែង នៅជា​គ្រហស្ថ ដរាប​អស់មួយជីវិត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤២៧] បុគ្គល​មិន​គួរ​និយាយ​ថា គ្រហស្ថ បាន​ជា​ព្រះអរហន្ត​ទេ​ឬ។ អើ។ ក្រែង​យស​កុលបុត្រ ឧត្តិ​យគហបតី និង​សេតុ​មាណព ដល់​នូវ​ព្រះ​អរហត្ត ដោយ​ភេទ​នៃ​គ្រហស្ថ​ឬ។ អើ។ បើ​យស​កុលបុត្រ ឧត្តិ​យគហបតី និង​សេតុ​មាណព ដល់​នូវ​ព្រះ​អរហត្ត ដោយ​ភេទ​នៃ​គ្រហស្ថ​មែន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា គ្រហស្ថ បាន​ជា​ព្រះអរហន្ត​ដែរ។

ចប់ គិហិ​អរហា​តិក​ថា។

ថយ | ទំព័រទី ១៦៦ | បន្ទាប់