ឧប​បត្តិ​កថា


 [៤២៨] បុគ្គល បាន​ជា​ព្រះអរហន្ត ជាមួយគ្នា​នឹង​ការ​កើតឡើង(១) ឬ។ អើ។ បុគ្គល បាន​ជា​សោ​តា​បន្នៈ ជាមួយគ្នា​នឹង​ការ​កើតឡើង(២) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។
 [៤២៩] បុគ្គល បាន​ជា​ព្រះអរហន្ត ជាមួយគ្នា​នឹង​ការ​កើតឡើង​ឬ។ អើ។ បុគ្គល​បាន​ជាស​កទា​គាមី ជាមួយគ្នា​នឹង​ការ​កើតឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៣០] បុគ្គល បាន​ជា​ព្រះអរហន្ត ជាមួយគ្នា​នឹង​ការ​កើតឡើង​ឬ។ អើ។ បុគ្គល​បាន​ជា​អនាគាមី ជាមួយគ្នា​នឹង​ការ​កើតឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៣១] បុគ្គល​បាន​ជា​សោ​តា​បន្នៈ មិន​មាន​ជាមួយគ្នា​នឹង​ការ​កើតឡើង​ទេ​ឬ។ អើ។ បើ​បុគ្គល​បាន​ជា​សោ​តា​បន្នៈ មិន​មាន​ជាមួយគ្នា​នឹង​ការ​កើតឡើង​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​បាន​ជា​ព្រះអរហន្ត ជាមួយគ្នា​នឹង​ការ​កើតឡើង​ទេ។
(១) សំដៅយក​បុគ្គល ដែល​កើត​ក្នុង​សុទ្ធាវាស បានសម្រេច​ជា​អរហន្ត ដំណាលគ្នា​នឹង​ការ​កើតឡើង​ឬ? (២) សំដៅយក ឧប​បត្តិ​ចិត្ត (ចិត្ត​កើតឡើង​ជា​លោ​កិយៈ)
ថយ | ទំព័រទី ១៦៧ | បន្ទាប់