អើ។ ការ​មិនដឹង​របស់​បុថុជ្ជន មាន អវិជ្ជា ឱឃៈ​គឺ​អវិជ្ជា យោ​គៈ​គឺ​អវិជ្ជា អនុស័យ​គឺ​អវិជ្ជា បុរិ​យុ​ដ្ឋានៈ​គឺ​អវិជ្ជា សញ្ញោជនៈ​គឺ​អវិជ្ជា នី​វរ​ណៈ​គឺ​អវិជ្ជា របស់​បុ​ថុ​ជ្ជ​នៈ​នោះ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៩] ការ​មិនដឹង​របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អើ។ ព្រះអរហន្ត ដែល​ការ​មិនដឹង​គ្រប​សង្កត់ គប្បី​សម្លាប់សត្វ គប្បី​កាន់​យក​ទ្រព្យ​ដែលគេ​មិន​ឲ្យ គប្បី​ពោល​ពាក្យ​កុហក គប្បី​ពោល​ពាក្យ​ញុះញង់ គប្បី​ពោល​ពាក្យ​អាក្រក់ គប្បី​ពោល​ពាក្យ​ឥតប្រយោជន៍ គប្បី​កាត់​ទី-ត គប្បី​ពួន​ចាំ​ឆក់ គប្បី​ប្លន់​តែ​ផ្ទះ​មួយ គប្បី​ឈរ​ស្កាត់​ត្រង់​ផ្លូវ គប្បី​គប់​រកប្រពន្ធ​បុគ្គល​ដទៃ គប្បី​សម្លាប់​អ្នកស្រុក គប្បី​សម្លាប់​អ្នក​និគម​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥០] ការ​មិនដឹង​របស់​បុ​ថុ​ជ្ជ​នៈ មាន បុ​ថុ​ជ្ជ​នៈ ដែល​ការ​មិនដឹង គ្រប​សង្កត់ គប្បី​សម្លាប់សត្វ គប្បី​កាន់​យក​ទ្រព្យ​ដែលគេ​មិន​ឲ្យ។បេ។ គប្បី​សម្លាប់​អ្នកស្រុក គប្បី​សម្លាប់​អ្នក​និគម​ឬ។ អើ។ ការ​មិនដឹង​របស់​ព្រះអរហន្ត មាន ព្រះអរហន្ត ដែល​ការ​មិនដឹង​គ្រប​សង្កត់ គប្បី​សម្លាប់សត្វ គប្បី​កាន់​យក​ទ្រព្យ​ដែលគេ​មិន​ឲ្យ។បេ។ គប្បី​សម្លាប់​អ្នកស្រុក គប្បី​សម្លាប់​អ្នក​និគម​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៧ | បន្ទាប់