[៥១] ការ​មិនដឹង​របស់​ព្រះអរហន្ត មាន ប៉ុនែ្ត​ព្រះអរហន្ត ដែល​ការ​មិនដឹង គ្រប​សង្កត់ មិន​គប្បី​សម្លាប់សត្វ មិន​គប្បី​កាន់​យក​ទ្រព្យ​ដែលគេ​មិន​ឲ្យ។បេ។ មិន​គប្បី​សម្លាប់​អ្នកស្រុក មិន​គប្បី​សម្លាប់​អ្នក​និគម​ទេ​ឬ។ អើ។ ការ​មិនដឹង​របស់​បុថុជ្ជន មាន ប៉ុនែ្ត​បុថុជ្ជន ដែល​ការ​មិនដឹង​គ្រប​សង្កត់ មិន​គប្បី​សម្លាប់សត្វ មិន​គប្បី​កាន់​យក​ទ្រព្យ​ដែលគេ​មិន​ឲ្យ។បេ។ មិន​គប្បី​សម្លាប់​អ្នកស្រុក មិន​គប្បី​សម្លាប់​អ្នក​និគម​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥២] ការ​មិនដឹង​របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អើ។ ការ​មិនដឹង​របស់​ព្រះអរហន្ត ក្នុង​ព្រះ​សាស្តា មិនដឹង​ក្នុង​ព្រះធម៌ មិនដឹង​ក្នុង​ព្រះសង្ឃ មិនដឹង​ក្នុង​សិក្ខា មិនដឹង​ក្នុង​ចំណែកខាង​ដើម មិនដឹង​ក្នុង​ចំណែកខាង​ចុង មិនដឹង​ក្នុង​ចំណែកខាង​ដើម និង​ចំណែកខាង​ចុង មិនដឹង​ក្នុង​ពួក​ធម៌​ដែល​កើតឡើង ព្រោះ​អាស្រ័យហេតុ ព្រោះ​ធម៌​នេះ​ជា​បច្ច័យ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៣] ការ​មិនដឹង របស់​ព្រះអរហន្ត ក្នុង​ព្រះ​សាស្តា ការ​មិនដឹង​ក្នុង​ព្រះធម៌ មិនដឹង​ក្នុង​ព្រះសង្ឃ មិនដឹង​ក្នុង​សិក្ខា មិនដឹង​ក្នុង​ចំណែកខាង​ដើម មិនដឹង​ក្នុង​ចំណែកខាង​ចុង មិនដឹង​ក្នុង​ចំណែកខាង​ដើម និង​ចំណែកខាង​ចុង មិនដឹង​ក្នុង​ពួក​ធម៌​ដែល​កើតឡើង ព្រោះ​អាស្រ័យហេតុ ព្រោះ​ធម៌​នេះ​ជា​បច្ច័យ មិន​មាន​ទេ​ឬ។ អើ។ បើ​ការ​មិនដឹង របស់​ព្រះអរហន្ត
ថយ | ទំព័រទី ១៨ | បន្ទាប់