ក្នុង​ព្រះ​សាស្តា មិនដឹង​ក្នុង​ព្រះធម៌ មិនដឹង​ក្នុង​ព្រះសង្ឃ។បេ។ មិនដឹង​ក្នុង​ពួក​ធម៌​ដែល​កើតឡើង ព្រោះ​អាស្រ័យហេតុ ព្រោះ​ធម៌​នេះ​ជា​បច្ច័យ មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ការ​មិនដឹង​របស់​ព្រះអរហន្ត មាន​ទេ។
 [៥៤] ការ​មិនដឹង របស់​បុថុជ្ជន មាន ការ​មិនដឹង​របស់​បុថុជ្ជន​នោះ ក្នុង​ព្រះ​សាស្តា មិនដឹង​ក្នុង​ព្រះធម៌ មិនដឹង​ក្នុង​ព្រះសង្ឃ។បេ។ មិនដឹង​ក្នុង​ពួក​ធម៌​ដែល​កើតឡើង ព្រោះ​អាស្រ័យហេតុ ព្រោះ​ធម៌​នេះ​ជា​បច្ច័យ មាន​ដែរ​ឬ។ អើ។ ការ​មិនដឹង​របស់​ព្រះអរហន្ត មាន ការ​មិនដឹង​របស់​ព្រះអរហន្ត​នោះ ក្នុង​ព្រះ​សាស្តា មិនដឹង​ក្នុង​ព្រះធម៌ មិនដឹង​ក្នុង​ព្រះសង្ឃ។បេ។ មិនដឹង​ក្នុង​ពួក​ធម៌​ដែល​កើតឡើង ព្រោះ​អាស្រ័យហេតុ ព្រោះ​ធម៌​នេះ​ជា​បច្ច័យ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៥] ការ​មិនដឹង​របស់​ព្រះអរហន្ត មាន ការ​មិនដឹង​របស់​ព្រះអរហន្ត​នោះ ក្នុង​ព្រះ​សាស្តា មិនដឹង​ក្នុង​ព្រះធម៌ មិនដឹង​ក្នុង​ព្រះសង្ឃ។បេ។ មិនដឹង​ក្នុង​ពួក​ធម៌​ដែល​កើតឡើង ព្រោះ​អាស្រ័យហេតុ ព្រោះ​ធម៌​នេះ​ជា​បច្ច័យ មិន​មាន​ទេ​ឬ។ អើ។ ការ​មិនដឹង​របស់​បុថុជ្ជន មាន ការ​មិនដឹង​របស់​បុថុជ្ជន​នោះ ក្នុង​ព្រះ​សាស្តា មិនដឹង​ក្នុង​ព្រះធម៌ មិនដឹង​ក្នុង​ព្រះសង្ឃ។បេ។ មិនដឹង​ក្នុង​ពួក​ធម៌​ដែល​កើតឡើង ព្រោះ​អាស្រ័យហេតុ ព្រោះ​ធម៌​នេះ​ជា​បច្ច័យ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៩ | បន្ទាប់