[៥៤៥] បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត ប្រកបដោយ​អនាគាមិផល​ឬ។ អើ។ បុគ្គល​ជា​អនាគាមី គឺ​អន្ត​រា​បរិ​និ​ព្វា​យី ឧបហ​ច្ច​បរិ​និ​ព្វា​យី អសង្ខា​របរិ​និ​ព្វា​យី សស​ង្ខា​របរិ​និ​ព្វា​យី ឧទ្ធំ​សោតៈ អកនិដ្ឋ​គាមី ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៤៦] បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ប្រកបដោយ​សោតាបត្តិផល​ឬ។ អើ។ បុគ្គល​ជា​សោ​តា​បន្នៈ គឺ​សត្ត​ក្ខ​ត្តុំ​បរ​មៈ កោ​លំ​កោ​លៈ ឯក​ពី​ជី ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៤៧] បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ប្រកបដោយ​សកទាគាមិផល​ឬ។ អើ។ សកទាគាមិ​បុគ្គល ប្រ​តប​ត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៤៨] បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល ប្រកបដោយ​សោតាបត្តិផល​ឬ។ អើ ។
ថយ | ទំព័រទី ២០៦ | បន្ទាប់