បុគ្គល​ជា​សោ​តា​បន្នៈ គឺ​សត្ត​ក្ខ​ត្តុំ​បរ​មៈ កោ​លំ​កោ​លៈ ឯក​ពី​ជី ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៤៩] គួរ​និយាយ​ថា សោតាបន្ន​បុគ្គល ប្រកបដោយ​សោតាបត្តិផល​ឬ។ អើ។ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត ប្រកបដោយ​សោតាបត្តិផល​ឬ។ អើ ។ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត​នោះ​ឯង គឺ​សោតាបន្ន​បុគ្គល​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៥០] គួរ​និយាយ​ថា សកទាគាមិ​បុគ្គល ប្រកបដោយ​សកទាគាមិផល​ឬ។ អើ។ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត ប្រកបដោយ​សកទាគាមិផល​ឬ។ អើ។ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត​នោះ​ឯង គឺ​សកទាគាមិ​បុគ្គល​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២០៧ | បន្ទាប់