[៥៥១] គួរ​និយាយ​ថា អនាគាមិ​បុគ្គល ប្រកបដោយ​អនាគាមិផល​ឬ។ អើ។ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត ប្រកបដោយ​អនាគាមិផល​ឬ។ អើ។ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត​នោះ​ឯង គឺ​អនាគាមិ​បុគ្គល​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៥២] គួរ​និយាយ​ថា សោតាបន្ន​បុគ្គល ប្រកបដោយ​សោតាបត្តិផល​ឬ។ អើ។ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ប្រកបដោយ​សោតាបត្តិផល​ឬ។ អើ។ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល​នោះ​ឯង គឺ​សោតាបន្ន​បុគ្គល​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៥៣] គួរ​និយាយ​ថា សកទាគាមិ​បុគ្គល ប្រកបដោយ​សកទាគាមិផល​ឬ។ អើ។ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ប្រកបដោយ​សកទាគាមិផល​ឬ។ អើ។ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល​នោះ​ឯង គឺ​សកទាគាមិ​បុគ្គល​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២០៨ | បន្ទាប់