ក្រែង​ព្រះអរហន្ត ចម្រើន​មគ្គៈ ដើម្បី​លះ​ទោសៈ។បេ។ ចម្រើន​មគ្គៈ ដើម្បី​លះ​អនោត្តប្បៈ។បេ។ ចម្រើ​នពោ​ជ្ឈង្គៈ​ឬ។ អើ។ បើ​ព្រះអរហន្ត ចម្រើ​នពោ​ជ្ឈង្គៈ ដើម្បី​លះ​អនោត្តប្បៈ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ការ​មិនដឹង​របស់​ព្រះអរហន្ត មាន​ទេ។
 [៥៩] ការ​មិនដឹង​របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អើ។ ក្រែង​ព្រះអរហន្ត បា្រស​ចាក​រាគៈ បា្រស​ចាក​ទោសៈ បា្រស​ចាក​មោហៈ។បេ។ សច្ឆិ​កាតព្វកិច្ច (កិច្ច​ដែល​គួរ​ធើ្វ​ឲ្យ​ជាក់ច្បាស់) លោក​ធើ្វ​ឲ្យ​ជាក់ច្បាស់​ហើយ​ឬ។ អើ។ បើ​ព្រះអរហន្ត បា្រស​ចាក​រាគៈ។បេ។ សច្ឆិ​កាតព្វកិច្ច លោក​ធើ្វ​ឲ្យ​ជាក់ច្បាស់​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ការ​មិនដឹង​របស់​ព្រះអរហន្ត មាន​ទេ។
 [៦០] ការ​មិនដឹង​របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ ការ​មិនដឹង​របស់​ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន មាន ការ​មិនដឹង​របស់​ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ មិន​មាន​ទេ។ ការ​មិនដឹង​របស់​ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន មាន​ដែរ​ឬ។ អើ។ ការ​មិនដឹង​របស់​ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២១ | បន្ទាប់