នូវ​សីលព្វត​បរា​មា​សៈ នូវ​រាគៈ ជា​ដំណើរ​ទៅកាន់​បាយ នូវ​ទោសៈ​ជា​ដំណើរ​ទៅកាន់​អបាយ នូវ​មោហៈ​ជា​ដំណើរ​ទៅកាន់​អបាយ ហើយ​ប្រកបដោយ​សោតាបត្តិ​មគ្គ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៥៧] បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត ប្រកបដោយ​សកទាគាមិផល​ឬ។ អើ។ ក្រែង​បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត ប្រព្រឹត្ត​កន្លង​នូវ​សកទាគាមិផល​ហើយ​ឬ។ អើ។ បើ​បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត ប្រព្រឹត្ត​កន្លង​នូវ​សកទាគាមិផល​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត ប្រកបដោយ​សកទាគាមិផល​ទេ។
 [៥៥៨] បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត ប្រព្រឹត្ត​កន្លង​នូវ​សកទាគាមិផល​ហើយ ប្រកបដោយ​សកទាគាមិផល​នោះ​ឬ។ អើ។ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត ប្រព្រឹត្ត​កន្លង​នូវ​សកទាគាមិមគ្គ ប្រព្រឹត្ត​កន្លង​នូវ​កាម​រាគៈ​ដ៏​គ្រោ​គគ្រាត នូវ​ព្យាបាទ​ដ៏​គ្រោ​គគ្រាត ហើយ​ប្រកបដោយ​សកទាគាមិមគ្គ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២១០ | បន្ទាប់