។បេ។ នូវ​មោហៈ​ជា​ដំណើរ​ទៅកាន់​អបាយ ហើយ​ប្រកបដោយ​សោតាបត្តិ​មគ្គ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៦៧] បុគ្គល​មិន​គួរ​និយាយ​ថា បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត ប្រកបដោយ​ផល ៣ ទេឬ។ អើ។ ក្រែង​បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត បាន​ចំពោះ​នូវ​ផល​ទាំង ៣ ហើយ មិន​សាបសូន្យ​ចាក​ផល​ទាំង ៣ នោះ​ទេ​ឬ។ អើ។ បើ​បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត បាន​ចំពោះ​នូវ​ផល​ទាំង ៣ ហើយ មិន​សាបសូន្យ​ចាក​ផល​ទាំង ៣ នោះ​ទេ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត ប្រកបដោយ​ផល ៣ មែន។
 [៥៦៨] បុគ្គល​មិន​គួរ​និយាយ​ថា បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ប្រកបដោយ​ផល ២ ទេឬ។ អើ។ ក្រែង​បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល បាន​ចំពោះ​នូវ​ផល​ទាំង ២ ហើយ មិន​សាបសូន្យ​ចាក​ផល​ទាំង ២ នោះ​ទេ​ឬ។ អើ។ បើ​បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល បាន​ចំពោះ​នូវ​ផល​ទាំង ២ ហើយ មិន​សាបសូន្យ​ចាក​ផល​ទាំង ២ នោះ​ទេ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា
ថយ | ទំព័រទី ២១៤ | បន្ទាប់