[៦១] ការ​មិនដឹង​របស់​ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ មិន​មាន​ទេ​ឬ។ អើ។ ការ​មិនដឹង​របស់​ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦២] ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន លះ​រាគៈ ការ​មិនដឹង​របស់​ព្រះអរហន្ត​នោះ មាន​ដែរ​ឬ។ អើ។ ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ លះ​រាគៈ ការ​មិនដឹង​របស់​ព្រះអរហន្ត​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៣] ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន លះ​ទោសៈ លះ​មោហៈ។បេ។ លះ​អនោត្តប្បៈ ការ​មិនដឹង​របស់​ព្រះអរហន្ត​នោះ មាន​ដែរ​ឬ។ អើ។ ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ លះ​អនោត្តប្បៈ ការ​មិនដឹង​របស់​ព្រះអរហន្ត​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៤] ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន ចម្រើន​មគ្គៈ ដើម្បី​លះ​រាគៈ។បេ។ ចម្រើ​នពោ​ជ្ឈង្គៈ ការ​មិនដឹង​របស់​ព្រះអរហន្ត​នោះ មាន​ដែរ​ឬ។ អើ។ ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ ចម្រើ​នពោ​ជ្ឈង្គៈ ដើម្បី​លះ​រាគៈ ការ​មិនដឹង​របស់​ព្រះអរហន្ត​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២២ | បន្ទាប់