[៦៥] ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន ចម្រើន​មគ្គ​ដើម្បី​លះ​ទោសៈ។បេ។ ចម្រើន​មគ្គ ដើម្បី​លះ​អនោត្តប្បៈ។បេ។ ចម្រើ​នពោ​ជ្ឈង្គៈ ការ​មិនដឹង​របស់​ព្រះអរហន្ត​នោះ មាន​ដែរ​ឬ។ អើ។ ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ ចម្រើ​នពោ​ជ្ឈង្គៈ ដើម្បី​លះ​អនោត្តប្បៈ ការ​មិនដឹង​របស់​ព្រះអរហន្ត​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៦] ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន បា្រស​ចាក​រាគៈ បា្រស​ចាក​ទោសៈ បា្រស​ចាក​មោហៈ។បេ។ សច្ឆិ​កាតព្វកិច្ច លោក​ធើ្វ​ឲ្យ​ជាក់ច្បាស់​ហើយ ការ​មិនដឹង​របស់​ព្រះអរហន្ត​នោះ មាន​ដែរ​ឬ។ អើ។ ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ បា្រស​ចាក​រាគៈ។បេ។ សច្ឆិ​កាតព្វកិច្ច លោក​ធើ្វ​ឲ្យ​ជាក់ច្បាស់​ហើយ ការ​មិនដឹង​របស់​ព្រះអរហន្ត​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៧] ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ លះ​រាគៈ ការ​មិនដឹង​របស់​ព្រះអរហន្ត​នោះ មិន​មាន​ទេ​ឬ។ អើ។ ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន លះ​រាគៈ ការ​មិនដឹង​របស់​ព្រះអរហន្ត​នោះ មិន​មាន​ទេ​ឬ។
ថយ | ទំព័រទី ២៣ | បន្ទាប់