អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៨] ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ លះ​រាគៈ។បេ។ លះ​អនោត្តប្បៈ ការ​មិនដឹង​របស់​ព្រះអរហន្ត​នោះ មិន​មាន​ទេ​ឬ។ អើ។ ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន លះ​អនោត្តប្បៈ ការ​មិនដឹង​របស់​ព្រះអរហន្ត​នោះ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៩] ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ ចម្រើន​មគ្គ ដើម្បី​លះ​រាគៈ។បេ។ ចម្រើ​នពោ​ជ្ឈង្គៈ។បេ។ ចម្រើន​មគ្គ ដើម្បី​លះ​អនោត្តប្បៈ។បេ។ ចម្រើ​នពោ​ជ្ឈង្គៈ ការ​មិនដឹង​របស់​ព្រះអរហន្ត​នោះ មិន​មាន​ទេ​ឬ។ អើ។ ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន ចម្រើ​នពោ​ជ្ឈង្គៈ ដើម្បី​លះ​អនោត្តប្បៈ ការ​មិនដឹង​របស់​ព្រះអរហន្ត​នោះ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧០] ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ បា្រស​ចាក​រាគៈ បា្រស​ចាក​ទោសៈ បា្រស​ចាក​មោហៈ។បេ។ សច្ឆិ​កាតព្វកិច្ច លោក​ធើ្វ​ឲ្យ​ជាក់ច្បាស់​ហើយ ការ​មិនដឹង​របស់​ព្រះអរហន្ត​នោះ មិន​មាន​ទេ​ឬ។ អើ។ ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន បា្រស​ចាក​រាគៈ។បេ។ សច្ឆិ​កាតព្វកិច្ច លោក​ធើ្វ​ឲ្យ​ជាក់ច្បាស់​ហើយ ការ​មិនដឹង​របស់​ព្រះអរហន្ត​នោះ
ថយ | ទំព័រទី ២៤ | បន្ទាប់