បុគ្គល​ពួក​ខ្លះ ឈាន​ចុះ​កាន់​អសង្ខ​តៈ បាន​ចំពោះ​នូវ​អសង្ខ​តៈ ញុំាង​អសង្ខ​តៈ​ឲ្យ​កើតឡើង ឲ្យ​កើតឡើង​ព្រម ឲ្យ​តាំង​ឡើង ឲ្យ​តាំង​ឡើង​ព្រម ឲ្យ​លូត​ឡើង ឲ្យ​លាស់​ឡើង ឲ្យ​ដុះឡើង ឲ្យ​ដុះដាល​ឡើង មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៣៥] និយា​មៈ ជា​អសង្ខ​តៈ​ឬ។ អើ។ មគ្គ ជា​អសង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ មគ្គ ជា​អសង្ខ​តៈ​ឬ។ អើ។ និយា​មៈ​ជា​អសង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សោតាបត្តិ​និយា​មៈ​ជា​អសង្ខ​តៈ​ឬ។ អើ។ សោតាបត្តិ​មគ្គ​ជា​អសង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សោតាបត្តិ​មគ្គ ជា​សង្ខ​តៈ​ឬ។ អើ។ សោតាបត្តិ​និយា​មៈ ជា​សង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សកទាគាមិ​និយា​មៈ។បេ។ អនាគាមិ​និយា​មៈ។បេ។ អរហត្ត​និយា​មៈ ជា​អសង្ខ​តៈ​ឬ។ អើ។ អរហត្តមគ្គ ជា​អសង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អរហត្តមគ្គ ជា​សង្ខ​តៈ​ឬ។ អើ។ អរហត្ត​និយា​មៈ​ជា​សង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៤៧ | បន្ទាប់