[៦៣៦] សោតាបត្តិ​និយា​មៈ ជា​អសង្ខ​តៈ។បេ។ អរហត្ត​និយា​មៈ ជា​អសង្ខ​តៈ និព្វាន​ជា​អសង្ខ​តៈ​ឬ។ អើ។ អសង្ខ​តៈ មាន ៥ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អសង្ខ​តៈ មាន ៥ ឬ។ អើ។ ទីពឹង​មាន ៥។បេ។ ការ​វិនាស​ទៅ​ក្តី​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៣៧] និយា​មៈ ជា​អសង្ខ​តៈ​ឬ។ អើ។ មិច្ឆត្ត​និយា​មៈ ជា​អសង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ មិច្ឆត្ត​និយា​មៈ ជា​សង្ខ​តៈ​ឬ។ អើ។ សម្មត្តនិយាម ជា​សង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៣៨] បុគ្គល​មិន​គួរ​និយាយ​ថា និយា​មៈ ជា​អសង្ខ​តៈ​ទេ​ឬ។ អើ។ កាល​និយា​មៈ កើតឡើង​ហើយ​រលត់​ទៅវិញ ឈ្មោះថា​មិន​ទៀង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ និយា​មៈ ជា​អសង្ខ​តៈ។ កា​លមិ​ច្ឆ​ត្ត​និយាម កើតឡើង​ហើយ​រលត់​ទៅវិញ ឈ្មោះថា​មិន​ទៀង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ មិច្ឆត្ត​និយាម ជា​អសង្ខ​តៈ​ដែរ។

ចប់ និយាម​កថា។

ថយ | ទំព័រទី ២៤៨ | បន្ទាប់