បដិច្ចសមុប្បាទ​កថា


 [៦៣៩] បដិច្ចសមុប្បាទ ជា​អសង្ខ​តៈ​ឬ។ អើ។ និព្វាន​ជាទី​ពឹង ជាទី​ជ្រកកោន ជាទី​ការពារ ជាទី​ប្រព្រឹត្តទៅ​ខាងមុខ ជាទី​មិន​ច្យុត ជាទី​មិន​ស្លាប់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បដិច្ចសមុប្បាទ ជា​អសង្ខ​តៈ និព្វាន​ជា​អសង្ខ​តៈ​ដែរ​ឬ។ អើ។ អសង្ខ​តៈ មាន​ពីរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អសង្ខ​តៈ មាន​ពីរ​ឬ។ អើ។ ទីពឹង​មាន​ពីរ ទីជ្រកកោន​មាន​ពីរ ទី​ការពារ​មាន​ពីរ ទី​ប្រព្រឹត្តទៅ​ខាងមុខ​មាន​ពីរ ទី​មិន​ច្យុត​មាន​ពីរ ទី​មិន​ស្លាប់​មាន​ពីរ និព្វាន​មាន​ពីរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ និព្វាន​មាន​ពីរ​ឬ។ អើ។ ភាព​ខ្ពស់ និង​ទាប ភាព​ថោកទាប និង​ឧត្តម ឧក្រិដ្ឋ និង​ទន់ទាប ដែន​ក្តី ការ​បែកធ្លាយ​ក្តី ការ​ប្រែះ​ឆា​ក្តី ការ​វិនាស​ទៅ​ក្តី នៃ​និព្វាន​ទាំងពីរ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៤០] បដិច្ចសមុប្បាទ ជា​អសង្ខ​តៈ​ឬ។ អើ។ អវិជ្ជា ជា​សង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អវិជ្ជា ជា​សង្ខ​តៈ​ឬ។ អើ។ បដិច្ចសមុប្បាទ ជា​សង្ខ​តៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បដិច្ចសមុប្បាទ ជា​អសង្ខ​តៈ​ឬ។ អើ។ សង្ខារ​ទាំងឡាយ (កើតមាន) ព្រោះ​អវិជ្ជា​ជា​បច្ច័យ ជា​អសង្ខ​តៈ​ឬ។
ថយ | ទំព័រទី ២៤៩ | បន្ទាប់