មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧១] ការ​មិនដឹង​របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត ពោល​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ របស់​បុគ្គល កាល​ដឹង កាល​ឃើញ មិន​ពោល​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ របស់​បុគ្គល កាល​មិនដឹង មិន​ពោល​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ របស់​បុគ្គល កាល​មិនឃើញ​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល​កាល​ដឹង​ដូចម្តេច កាល​ឃើញ​ដូចម្តេច (ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល កាល​ដឹង កាល​ឃើញ​យ៉ាងនេះ​ថា) រូប​ដូច្នេះ ការ​កើតឡើង​នៃ​រូប​ដូច្នេះ សេចក្តី​វិនាស​ទៅ​នៃ​រូប​ដូច្នេះ វេទនា​ដូច្នេះ។បេ។ សញ្ញា​ដូច្នេះ។បេ។ សង្ខា​ទាំងឡាយ​ដូច្នេះ។បេ។ វិញ្ញាណ​ដូច្នេះ ការ​កើតឡើង​នៃ​វិញ្ញាណ​ដូច្នេះ ការ​វិនាស​ទៅ​នៃ​វិញ្ញាណ​ដូច្នេះ ម្នាល​ភិក្ខុ​ទាំងឡាយ ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល កាល​ដឹង​យ៉ាងនេះ កាល​ឃើញ​យ៉ាងនេះ ដូច្នេះ​ឯង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ អ្នក​មិន​គួរ​ពោល​ថា ការ​មិនដឹង​របស់​ព្រះអរហន្ត មាន​ទេ។
 [៧២] ការ​មិនដឹង​របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត ពោល​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល​កាល​ដឹង កាល​ឃើញ
ថយ | ទំព័រទី ២៥ | បន្ទាប់