បើ​ដូច្នោះ អ្នក​មិន​គួរ​ពោល​ថា ការ​មិនដឹង​របស់​ព្រះអរហន្ត មាន​ទេ។
 [៧៤] ការ​មិនដឹង​របស់​ព្រះអរហន្ត មាន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា
ធម៌ ៣ យ៉ាងគឺ សក្កា​យទិដ្ឋិ វិចិកិច្ឆា និង​សីលព្វត​បរា​មា​សៈ ណាមួយ ដែល​ព្រះ​សោតាបន្ន​បុគ្គល​នោះ បាន​លះបង់​ហើយ ជាមួយនឹង​ទស្សន​សម្ប័ទ គឺ​សោតាបត្តិ​មគ្គ ម្យ៉ាងទៀត សោតាបន្ន​បុគ្គល បាន​រួច​ស្រឡះ ចាក​អបាយ​ទាំង ៤ ហើយ មិន​គួរ​ធើ្វ​នូវ​ឋានៈ​ដ៏​អាក្រក់ ៦ យ៉ាង គឺ​អនន្តរិយ​កម្ម ៥ និង​កិរិយា​ងាកចិត្ត​ទៅកាន់​សាសនា​ដទៃ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ អ្នក​មិន​គួរ​ពោល​ថា ការ​មិនដឹង​របស់​ព្រះអរហន្ត មាន​ទេ។
 [៧៥] ការ​មិនដឹង​របស់​ព្រះអរហន្ត មាន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុង​សម័យ​ណា អរិយសាវ័ក​មាន​ធម្មចក្ខុ បា្រស​ចាក​ធូលី បា្រស​ចាក​មន្ទិល កើតឡើង​ថា ធម្មជាត​ណាមួយ កើតឡើង​ជា​ធម្មតា ធម្មជាត​ទាំងអស់​នោះ តែង​រលត់​ទៅជាធម្មតា
ថយ | ទំព័រទី ២៧ | បន្ទាប់