កង្ខា​កថា


 [៧៧] កង្ខា (ការ​ងឿងឆ្ងល់) របស់​ព្រះអរហន្ត មាន​ឬ។ អើ។ វិចិកិច្ឆា បរិយុ​ដ្ឋានៈ​គឺ​វិចិកិច្ឆា សញ្ញោជនៈ​គឺ​វិចិកិច្ឆា នី​វរ​ណៈ​គឺ​វិចិកិច្ឆា របស់​ព្រះអរហន្ត មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៨] វិចិកិច្ឆា បរិយុ​ដ្ឋានៈ​គឺ​វិចិកិច្ឆា សញ្ញោជនៈ​គឺ​វិចិកិច្ឆា នី​វរ​ណៈ​គឺ​វិចិកិច្ឆា របស់​ព្រះអរហន្ត មិន​មាន​ទេ​ឬ។ អើ។ បើ​វិចិកិច្ឆា បរិយុ​ដ្ឋានៈ​គឺ​វិចិកិច្ឆា សញ្ញោជនៈ​គឺ​វិចិកិច្ឆា នី​វរ​ណៈ​គឺ​វិចិកិច្ឆា របស់​ព្រះអរហន្ត មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា កង្ខា របស់​ព្រះអរហន្ត មាន​ទេ។
 [៧៩] (កង្ខា របស់​បុថុជ្ជន មាន វិចិកិច្ឆា បរិយុ​ដ្ឋានៈ​គឺ​វិចិកិច្ឆា សញ្ញោជនៈ​គឺ​វិចិកិច្ឆា នី​វរ​ណៈ​គឺ​វិចិកិច្ឆា របស់​បុថុជ្ជន​នោះ មាន​ដែរ​ឬ។ អើ។ កង្ខា របស់​ព្រះអរហន្ត មាន វិចិកិច្ឆា បរិយុ​ដ្ឋានៈ​គឺ​វិចិកិច្ឆា សញ្ញោជនៈ​គឺ​វិចិកិច្ឆា នី​វរ​ណៈ​គឺ​វិចិកិច្ឆា របស់​ព្រះអរហន្ត​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨០] កង្ខា របស់​ព្រះអរហន្ត មាន វិចិកិច្ឆា បរិយុ​ដ្ឋានៈ​គឺ​វិចិកិច្ឆា សញ្ញោជនៈ​គឺ​វិចិកិច្ឆា នី​វរ​ណៈ​គឺ​វិចិកិច្ឆា របស់​ព្រះអរហន្ត​នោះ មិន​មាន​ទេ​ឬ។ អើ។ កង្ខា របស់​បុថុជ្ជន មាន វិចិកិច្ឆា
ថយ | ទំព័រទី ២៩ | បន្ទាប់