របស់​ព្រះអរហន្ត មាន កង្ខា របស់​ព្រះអរហន្ត​នោះ ក្នុង​ព្រះ​សាស្តា កង្ខា​ក្នុង​ព្រះធម៌។បេ។ កង្ខា​ក្នុង​ពួក​ធម៌​ដែល​កើតឡើង ព្រោះ​អាស្រ័យហេតុ ព្រោះ​ធម៌​នេះ​ជា​បច្ច័យ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៤] កង្ខា​របស់​ព្រះអរហន្ត មាន កង្ខា​របស់​ព្រះអរហន្ត​នោះ ក្នុង​ព្រះ​សាស្តា កង្ខា​ក្នុង​ព្រះធម៌។បេ។ កង្ខា​ក្នុង​ពួក​ធម៌​ដែល​កើតឡើង ព្រោះ​អាស្រ័យហេតុ ព្រោះ​ធម៌​នេះ​ជា​បច្ច័យ មិន​មាន​ទេ​ឬ។ អើ។ កង្ខា​របស់​បុថុជ្ជន មាន កង្ខា​របស់​បុថុជ្ជន​នោះ ក្នុង​ព្រះ​សាស្តា កង្ខា​ក្នុង​ព្រះធម៌។បេ។ កង្ខា​ក្នុង​ពួក​ធម៌​ដែល​កើតឡើង ព្រោះ​អាស្រ័យហេតុ ព្រោះ​ធម៌​នេះ​ជា​បច្ច័យ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៥] កង្ខា​របស់​ព្រះអរហន្ត មាន​ឬ។ អើ។ ក្រែង​ព្រះអរហន្ត លះ​រាគៈ ផ្តាច់ផ្តិល​ឫសគល់ ធ្វើឲ្យ​សល់​តែ​ទីនៅ ដូចជា​ទីនៅ​នៃ​ដើមត្នោត ធ្វើ​មិន​ឲ្យ​មាន​បែបភាព ឲ្យ​ជា​ធម៌​លែងកើត​តទៅទៀត​ឬ។ អើ។ បើ​ព្រះអរហន្ត​លះ​រាគៈ ផ្តាច់ផ្តិល​ឫសគល់ ធ្វើឲ្យ​សល់​តែ​ទីនៅ ដូចជា​ទីនៅ​នៃ​ដើមត្នោត ធ្វើ​មិន​ឲ្យ​មាន​បែបភាព ឲ្យ​ជា​ធម៌​លែងកើត​តទៅទៀត​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា កង្ខា​របស់​ព្រះអរហន្ត មាន​ទេ។
 [៨៦] កង្ខា​របស់​ព្រះអរហន្ត មាន​ឬ។ អើ។ ក្រែង​ព្រះអរហន្ត លះ​រាគៈ។បេ។ លះ​ទោសៈ។បេ។ លះ​មោហៈ។ លះ​អនោត្តប្បៈ។បេ។
ថយ | ទំព័រទី ៣១ | បន្ទាប់