ចម្រើន​មគ្គ ដើម្បី​លះ​រាគៈ។បេ។ ចម្រើ​នពោ​ជ្ឈង្គៈ។បេ។ ដើម្បី​លះ​ទោសៈ។បេ។ ចម្រើន​មគ្គ ដើម្បី​លះ​អន្តោ​ត្ត​ប្បៈ។បេ។ ចម្រើ​នពោ​ជ្ឈង្គៈ។បេ។ ក្រែង​ព្រះអរហន្ត បា្រស​ចាក​រាគៈ បា្រស​ចាក​ទោសៈ។បេ។ សច្ឆិ​កាតព្វកិច្ច លោក​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​ឬ។ អើ។ បើ​ព្រះអរហន្ត បា្រស​ចាក​រាគៈ បា្រស​ចាក​ទោសៈ។បេ។ សច្ឆិ​កាតព្វកិច្ច លោក​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា កង្ខា​របស់​ព្រះអរហន្ត មាន​ទេ។
 [៨៧] កង្ខា​របស់​ព្រះអរហន្ត មាន​ឬ។ កង្ខា​របស់​ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន មាន កង្ខា​របស់​ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ មិន​មាន​ទេ។ កង្ខា​របស់​ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន មាន​ឬ។ អើ។ កង្ខា​របស់​ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៨] កង្ខា​របស់​ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ មិន​មាន​ទេ​ឬ។ អើ។ កង្ខា​របស់​ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៩] ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន លះបង់​រាគៈ
ថយ | ទំព័រទី ៣២ | បន្ទាប់