កង្ខា​របស់​ព្រះអរហន្ត​នោះ មាន​ដែរ​ឬ។ អើ។ ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ លះបង់​រាគៈ កង្ខា​របស់​ព្រះអរហន្ត​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩០] ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន លះបង់​ទោសៈ។បេ។ លះបង់​មោហៈ។បេ។ លះ​បង់​អនោត្តប្បៈ។បេ។ ចម្រើន​មគ្គ ដើម្បី​លះ​រាគៈ។បេ។ ចម្រើ​នពោ​ជ្ឈង្គៈ។បេ។ ដើម្បី​លះ​ទោសៈ។បេ។ ចម្រើន​មគ្គ ដើម្បី​លះ​អនោត្តប្បៈ។បេ។ ចម្រើ​នពោ​ជ្ឈង្គៈ។បេ។
 [៩១] ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន បា្រស​ចាក​រាគៈ បា្រស​ចាក​ទោសៈ។បេ។ សច្ឆិ​កាតព្វកិច្ច លោក​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ កង្ខា​របស់​ព្រះអរហន្ត​នោះ មាន​ដែរ​ឬ។ អើ។ ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ បា្រស​ចាក​រាគៈ បា្រស​ចាក​ទោសៈ។បេ។ សច្ឆិ​កាតព្វកិច្ច លោក​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ កង្ខា​របស់​ព្រះអរហន្ត​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩២] ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ លះ​រាគៈ កង្ខា​របស់​ព្រះអរហន្ត​នោះ មិន​មាន​ទេ​ឬ។ អើ។ ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន លះ​រាគៈ កង្ខា​របស់​ព្រះអរហន្ត​នោះ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៣៣ | បន្ទាប់