[៩៣] ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ លះ​ទោសៈ។បេ។ លះ​មោហៈ។បេ។ លះ​អនោត្តប្បៈ។បេ។ ចម្រើន​មគ្គ ដើម្បី​លះ​រាគៈ។បេ។ ចម្រើ​នពោ​ជ្ឈង្គៈ។បេ។ ដើម្បី​លះ​ទោសៈ។បេ។ ចម្រើន​មគ្គ ដើម្បី​លះ​អនោត្តប្បៈ។បេ។ ចម្រើ​នពោ​ជ្ឈង្គៈ។បេ។
 [៩៤] ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ បា្រស​ចាក​រាគៈ បា្រស​ចាក​ទោសៈ។បេ។ សច្ឆិ​កាតព្វកិច្ច លោក​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ កង្ខា​របស់​ព្រះអរហន្ត​នោះ មិន​មាន​ទេ​ឬ។ អើ។ ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន បា្រស​ចាក​រាគៈ បា្រស​ចាក​ទោសៈ។បេ។ សច្ឆិ​កាតព្វកិច្ច លោក​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ កង្ខា​របស់​ព្រះអរហន្ត​នោះ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៥] កង្ខា​របស់​ព្រះអរហន្ត មាន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិ​កក្ខុ​ទាំងឡាយ តថាគត ពោល​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ របស់​បុគ្គល កាល​ដឹង កាល​ឃើញ មិន​ពោល​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ របស់​បុគ្គល កាល​មិនដឹង មិន​ពោល​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល កាល​មិនឃើញ​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល កាល​ដឹង​ដូ​ចមេ្តច កាល​ឃើញ​ដូ​ចមេ្តច (ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល កាល​ដឹង កាល​ឃើញថា) រូប​ដូច្នេះ។បេ។
ថយ | ទំព័រទី ៣៤ | បន្ទាប់