មិន​គួរ​ដើម្បី​អស់​ទៅ​នៃ​ទុក្ខ​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​កាល​ដឹង​ច្បាស់ កាលកំណត់​ដឹង កាល​បន្ទោបង់ កាល​លះបង់ នូវ​ធម៌​ទាំងពួង ទើប​គួរ​ដើម្បី​អស់​ទៅ​នៃ​ទុក្ខ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ អ្នក​មិន​គួរ​ពោល​ថា កង្ខា​របស់​ព្រះអរហន្ត មាន​ទេ។
 [៩៨] កង្ខា​របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា (សោតាបន្ន​បុគ្គល​នោះ បាន​លះបង់​ហើយ) ជាមួយនឹង​ទស្សន​សម្ប័ទ។បេ។ មិន​គួរ​ធ្វើ​នូវ​ឋានៈ​ដ៏​អាក្រក់ ៦ យ៉ាង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ អ្នក​មិន​គួរ​ពោល​ថា កង្ខា​របស់​ព្រះអរហន្ត មាន​ទេ។
 [៩៩] កង្ខា​របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុង​សម័យ​ណា អរិយសាវ័ក មាន​ធម្មចក្ខុ បា្រស​ចាក​ធូលី បា្រស​ចាក​មន្ទិល កើតឡើង​ថា ធម្មជាត​ណាមួយ កើតឡើង​ជា​ធម្មតា ធម្មជាត​ទាំងអស់​នោះ តែង​រលត់​ទៅវិញ​ជា​ធម្មតា ម្នាល​ភិក្ខុ​ទាំងឡាយ (សម័យ​នោះ) អរិយសាវ័ក បាន​លះបង់​សញ្ញោជនៈ ៣ យ៉ាង គឺ​សក្កា​យទិដ្ឋិ វិចិកិច្ឆា សីលព្វត​បរា​មា​សៈ ជាមួយនឹង​ការ​កើតឡើង​នៃ​ទស្សនៈ គឺ​សោតាបត្តិ​មគ្គ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ អ្នក​មិន​គួរ​ពោល​ថា កង្ខា​របស់​ព្រះអរហន្ត មាន​ទេ។
ថយ | ទំព័រទី ៣៦ | បន្ទាប់