អើ។ ក្រែងព្រះអរហន្ត គប្បីងឿងឆ្ងល់ក្នុងនាម និងគោត្តរបស់ស្រ្តី និងបុរស គប្បីងឿងឆ្ងល់ក្នុងផ្លូវ និងមិនមែនផ្លូវ គប្បីងឿងឆ្ងល់ក្នុងឈោ្មះនៃសៅ្ម ឈើតូច និងឈើធំឬ។ អើ។ បើព្រះអរហន្ត គប្បីងឿងឆ្ងល់ក្នុងនាម និងគោត្តរបស់ស្រី្ត និងបុរស គប្បីងឿងឆ្ងល់ក្នុងផ្លូវ និងមិនមែនផ្លូវ គប្បីងឿងឆ្ងល់ក្នុងឈោ្មះនៃសៅ្ម ឈើតូច និងឈើធំ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគប្បីពោលថា កង្ខារបស់ព្រះអរហន្ត មានដែរ។ ព្រះអរហន្ត គប្បីងឿងឆ្ងល់ក្នុងនាម និងគោត្តនៃស្រ្តី និងបុរស គប្បីងឿងឆ្ងល់ក្នុងផ្លូវ និងមិនមែនផ្លូវ គប្បីងឿងឆ្ងល់ក្នុងឈោ្មះនៃសៅ្ម ឈើតូច និងឈើធំ ព្រោះហេតុនោះ កង្ខារបស់ព្រះអរហន្ត មានដែរឬ។ អើ។ ព្រះអរហន្ត គប្បីងឿងឆ្ងល់ក្នុងសោតាបត្តិផលក្តី សកទាគាមិផលក្តី អនាគាមិផលក្តី អរហត្តក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១០២] បរវិតារណា (ការឆ្លងផុតដោយបុគ្គលដទៃ) របស់ព្រះអរហន្ត មានដែរឬ។ អើ។ ព្រះអរហន្ត មានបុគ្គលដទៃណែនាំ សម្រេចដោយបុគ្គលដទៃ មានបុគ្គលដទៃជាបច្ច័យ រស់នៅជាប់ដោយបុគ្គលដទៃ រមែងមិនដឹង មិនឃើញ ជាអ្នកវងេ្វង ជាអ្នកមិនដឹងខ្លួនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ កង្ខាកថា។
បរវិតារណាកថា