[១១០] បរ​វិ​តារ​ណា របស់​ព្រះអរហន្ត មាន​ឬ។ អើ។ ក្រែង​ព្រះអរហន្ត លះ​រាគៈ ផ្តាច់ផ្តិល​ឫសគល់ ធ្វើឲ្យ​សល់​តែ​ទីនៅ ដូចជា​ទីនៅ​នៃ​ដើមត្នោត ធ្វើ​មិន​ឲ្យ​មាន​បែបភាព ឲ្យ​ជា​ធម៌​លែងកើត​តទៅទៀត​ឬ។ អើ។ បើ​ព្រះអរហន្ត លះ​រាគៈ ផ្តាច់ផ្តិល​ឫសគល់ ធ្វើឲ្យ​សល់​តែ​ទីនៅ ដូចជា​ទីនៅ​នៃ​ដើមត្នោត ធ្វើ​មិន​ឲ្យ​មាន​បែបភាព ឲ្យ​ជា​ធម៌​លែងកើត​តទៅទៀត ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បរ​វិ​តារ​ណា របស់​ព្រះអរហន្ត មាន​ទេ។បេ។ ក្រែង​ព្រះអរហន្ត លះ​ទោសៈ។បេ។ លះ​មោហៈ។បេ។ លះ​អនោត្តប្បៈ។បេ។
 [១១១] ក្រែង​ព្រះអរហន្ត ចម្រើន​មគ្គ ដើម្បី​លះ​រាគៈ។បេ។ ចម្រើ​នពោ​ជ្ឈង្គៈ។បេ។ ដើម្បី​លះ​ទោសៈ។បេ។ ចម្រើន​មគ្គ ដើម្បី​លះ​អនោត្តប្បៈ។បេ។ ចម្រើ​នពោ​ជ្ឈង្គៈ។បេ។
 [១១២] ក្រែង​ព្រះអរហន្ត បា្រស​ចាក​រាគៈ បា្រស​ចាក​ទោសៈ។បេ។ សច្ឆិ​កាតព្វកិច្ច លោក​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​ឬ។ អើ។ បើ​ព្រះអរហន្ត បា្រស​ចាក​រាគៈ បា្រស​ចាក​ទោសៈ។បេ។ សច្ឆិ​កាតព្វកិច្ច លោក​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បរ​វិ​តារ​ណា របស់​ព្រះអរហន្ត មាន​ទេ។
ថយ | ទំព័រទី ៤៣ | បន្ទាប់