[១១៣] បរ​វិ​តារ​ណា របស់​ព្រះអរហន្ត មាន​ឬ។ បរ​វិ​តារ​ណា របស់​ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន មាន បរ​វិ​តារ​ណា របស់​ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ មិន​មាន​ទេ។ បរ​វិ​តារ​ណា របស់​ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន មាន​ឬ។ អើ។ បរ​វិ​តារ​ណា របស់​ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១១៤] បរ​វិ​តារ​ណា របស់​ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ មិន​មាន​ទេ​ឬ។ អើ។ បរ​វិ​តារ​ណា របស់​ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១១៥] ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន លះ​រាគៈ បរ​វិ​តារ​ណា​របស់​ព្រះអរហន្ត​នោះ មាន​ឬ។ អើ។ ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​ដទៃ លះ​រាគៈ បរ​វិ​តារ​ណា របស់​ព្រះអរហន្ត​នោះ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១១៦] ព្រះអរហន្ត អ្នក​ឈ្លាស​ក្នុង​ធម៌​របស់​ខ្លួន លះ​ទោសៈ។បេ។ លះ​មោហៈ។បេ។ លះ​អនោត្តប្បៈ។បេ។
ថយ | ទំព័រទី ៤៤ | បន្ទាប់