[១២៤] បរ​វិ​តារ​ណា របស់​ព្រះអរហន្ត មាន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​កាល​មិនដឹង​ច្បាស់ កាល​មិនកំណត់​ដឹង កាល​មិន​បន្ទោបង់ កាល​មិន​លះបង់ នូវ​អាសវៈ​ទាំងពួង មិន​គួរ​ដើម្បី​អស់​ទៅ​នៃ​ទុក្ខ​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​កាល​ដឹង កាលកំណត់​ដឹង កាល​បន្ទោបង់ កាល​លះបង់ នូវ​អាសវៈ​ទាំងពួង ទើប​គួរ​ដើម្បី​អស់​ទៅ​នៃ​ទុក្ខ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ អ្នក​មិន​គួរ​ពោល​ថា បរ​វិ​តារ​ណា របស់​ព្រះអរហន្ត​មាន​ទេ។
 [១២៥] បរ​វិ​តារ​ណា របស់​ព្រះអរហន្ត មាន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា (សោតាបន្ន​បុគ្គល​នោះ លះបង់​ហើយ) ជាមួយនឹង​ទស្សន​សម្ប័ទ គឺ​សោតាបត្តិ​មគ្គ។បេ។ មិន​គួរ​ធ្វើ​នូវ​ឋានៈ​ដ៏​អាក្រក់​ទាំង ៦ យ៉ាង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ អ្នក​មិន​គួរ​ពោល​ថា បរ​វិ​តារ​ណា របស់​ព្រះអរហន្ត​មាន​ទេ។
 [១២៦] បរ​វិ​តា​ណា របស់​ព្រះអរហន្ត មាន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុង​សម័យ​ណា អរិយសាវ័ក មាន​ធម្ម​ចក្ខុ​បា្រស​ចាក​ធូលី បា្រស​ចាក​មន្ទិល កើតឡើង​ថា ធម្មជាត​ណាមួយ មានការ​កើតឡើង​ជា​ធម្មតា ធម្មជាត​ទាំងអស់​នោះ
ថយ | ទំព័រទី ៤៨ | បន្ទាប់