[១៣២] វចីភេទ របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន​ដែរ​ឬ។ អើ។ វចីភេទ របស់​ពួក​បុគ្គល​ទាំងអស់ ចូលកាន់​សមាបត្តិ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៣៣] វចីភេទ របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន​ដែរ​ឬ។ អើ។ វចីភេទ ក្នុង​សមាបត្តិ​ទាំងពួង មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៣៤] វចីភេទ របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន​ដែរ​ឬ។ អើ។ កាយ​ភេទ របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៣៥] កាយ​ភេទ របស់​បុគ្គល​ចូលកាន់​សមាបត្តិ មិន​មាន​ទេ​ឬ។ អើ។ វចីភេទ របស់​បុគ្គល​ចូលកាន់​សមាបត្តិ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៣៦] វាចា របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន​ដែរ​ឬ វចីភេទ​មាន​ដែរ​ឬ។ អើ។ កាយ​របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន​ដែរ​ឬ កាយ​ភេទ​មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៣៧] កាយ​របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន កាយ​ភេទ​មិន​មាន​ទេ​ឬ។ អើ។ វាចា​របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន​ឬ វចីភេទ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៥១ | បន្ទាប់