[១៣៨] បុគ្គល​កាល​ដឹង​ថា​ទុក្ខ ហើយ​ពោល​វាចា​ថា ទុក្ខ​ឬ។ អើ។ បុគ្គល កាល​ដឹង​ថា​ហេតុ​នាំឲ្យកើត​ទុក្ខ ហើយ​ពោល​វាចា​ថា ហេតុ​នាំឲ្យកើត​ទុក្ខ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៣៩] បុគ្គល​កាល​ដឹង​ថា​ទុក្ខ ហើយ​ពោល​វាចា​ថា ទុក្ខ​ឬ។ អើ។ បុគ្គល​កាល​ដឹង​ថា ធម៌​ជាទី​រំលត់ទុក្ខ ហើយ​ពោល​វាចា​ថា ធម៌​ជាទី​រំលត់ទុក្ខ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៤០] បុគ្គល​កាល​ដឹង​ថា​ទុក្ខ ហើយ​ពោល​វាចា​ថា ទុក្ខ​ឬ។ អើ។ បុគ្គល​កាល​ដឹង​ថាម​គ្គ ហើយ​ពោល​វាចា​ថាម​គ្គ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៤១] បុគ្គល​កាល​ដឹង​ថា​ហេតុ​នាំឲ្យកើត​ទុក្ខ តែ​មិន​ពោល​វាចា​ថា​ហេតុ​នាំឲ្យកើត​ទុក្ខ​ឬ។ អើ។ បុគ្គល​កាល​ដឹង​ថា​ទុក្ខ តែ​មិន​ពោល​វាចា​ថា​ទុក្ខ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៤២] បុគ្គល​កាល​ដឹង​ថា ធម៌​ជាទី​រំលត់ទុក្ខ តែ​មិន​ពោល​វាចា​ថា ធម៌​ជាទី​រំលត់ទុក្ខ​ឬ។ អើ។ បុគ្គល​កាល​ដឹង​ថា​ទុក្ខ តែ​មិន​ពោល​វាចា​ថា​ទុក្ខ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៤៣] បុគ្គល​កាល​ដឹង​ថាម​គ្គ តែ​មិន​ពោល​វាចា​ថាម​គ្គ​ឬ។ អើ។ បុគ្គល​កាល​ដឹង​ថា​ទុក្ខ តែ​មិន​ពោល​វាចា​ថា​ទុក្ខ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៥២ | បន្ទាប់