[១៤៤] វចីភេទ​របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន​ដែរ​ឬ។ ចតុ​ស្ស​ច្ច​ញ្ញាណ មាន​អ្វី​ជា​អារម្មណ៍។ ចតុ​ស្ស​ច្ច​ញ្ញាណ មានសច្ចៈ​ជា​អារម្មណ៍។ សោតវិញ្ញាណ មានសច្ចៈ​ជា​អារម្មណ៍​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៤៥] វចីភេទ​របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន​ដែរ​ឬ។ អើ។ សោតវិញ្ញាណ មាន​អ្វី​ជា​អារម្មណ៍។ សោតវិញ្ញាណ មាន​សំឡេង​ជា​អារម្មណ៍។ ចតុ​ស្ស​ច្ច​ញ្ញាណ មាន​សំឡេង​ជា​អារម្មណ៍​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៤៦] វចីភេទ​របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន ចតុ​ស្ស​ច្ច​ញ្ញាណ មានសច្ចៈ​ជា​អារម្មណ៍ សោតវិញ្ញាណ មាន​សំឡេង​ជា​អារម្មណ៍​ឬ។ អើ។ ប្រសិនណាបើ ចតុ​ស្ស​ច្ច​ញ្ញាណ មានសច្ចៈ​ជា​អារម្មណ៍ សោតវិញ្ញាណ មាន​សំឡេង​ជា​អារម្មណ៍ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា វចីភេទ​របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន​ទេ។
 [១៤៧] វចីភេទ​របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន ចតុ​ស្ស​ច្ច​ញ្ញាណ មានសច្ចៈ​ជា​អារម្មណ៍ សោតវិញ្ញាណ មាន​សំឡេង​ជា​អារម្មណ៍​ឬ។ អើ។ ការ​រួបរួម​ផស្សៈ​ទាំង២ វេទនា​ទាំង២ សញ្ញា​ទាំង២ ចេតនា​ទាំង២ ចិត្ត​ទាំង២ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៥៣ | បន្ទាប់