[១៩៩] សង្ខារ​ទាំងពួង ដូចជា​ផែះ​ក្តៅ ធ្វើ​មិន​ឲ្យ​មាន​ព្រំដែន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ពេញ​ហៅ​មានលាភ អត្តភាព​នៃ​មនុស្ស អ្នក​ទាំងឡាយ​ពេញជា​បាន​ល្អ​ហើយ ម្នាល​ភិក្ខុ​ទាំងឡាយ ខណៈ អ្នក​ទាំងឡាយ​បាន​ចាក់ធ្លុះ​ហើយ ដើម្បី​ប្រព្រឹត្ត​ព្រហ្មចរិយៈ ម្នាល​ភិក្ខុ​ទាំងឡាយ ឋានសួគ៌ ឈ្មោះ​ផស្សា​យត​និ​កៈ តថាគត​បានឃើញ​ហើយ បណ្តា​ធម៌​ទាំងនោះ បុគ្គល​ឃើញ​រូប​ណាមួយ​ដោយ​ភ្នែក តែងឃើញ​រូប​ជា​ទី​បា្រ​ថ្នា មិនឃើញ​រូប​មិនជា​ទី​បា្រ​ថ្នា តែងឃើញ​រូប​ជាទី​ត្រេកអរ មិនឃើញ​រូប​មិនជា​ទី​ត្រេកអរ តែងឃើញ​រូប​ជាទី​ពេញចិត្ត មិនឃើញ​រូប​មិនជា​ទី​ពេញចិត្ត ឮសំឡេង​ណាមួយ​ដោយ​ត្រចៀក។បេ។ ធុំក្លិន​ដោយ​ច្រមុះ។បេ។ លិទ្ធ​ភ្លក្ស​រស​ដោយ​អណ្តាត។បេ។ ពាល់ត្រូវ​ផ្សព្វ​ដោយ​កាយ។បេ។ ដឹង​ច្បាស់​ធម្មារម្មណ៍​ដោយចិត្ត តែង​ដឹង​ច្បាស់​នូវ​រូប​ជា​ទី​បា្រ​ថ្នា មិនដឹង​ច្បាស់​នូវ​រូប​មិនជា​ទី​បា្រ​ថ្នា តែង​ដឹង​ច្បាស់​នូវ​រូប​ជាទី​ត្រេកអរ មិនដឹង​ច្បាស់​នូវ​រូប​មិនជា​ទី​ត្រេកអរ តែង​ដឹង​ច្បាស់​នូវ​រូប​ជាទី​ពេញចិត្ត មិនដឹង​ច្បាស់​នូវ​រូប​មិនជា​ទី​ពេញចិត្ត ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា សង្ខារ​ទាំងពួង ដូចជា​ផែះ​ក្តៅ ធ្វើ​មិន​ឲ្យ​មាន​ព្រំដែន​ទេ។
ថយ | ទំព័រទី ៧៦ | បន្ទាប់