[២០០] បុគ្គល​មិន​គួរ​និយាយ​ថា សង្ខារ​ទាំងពួង ដូចជា​ផែះ​ក្តៅ ធ្វើ​មិន​ឲ្យ​មាន​ព្រំដែន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ត្រាស់​ថា របស់​ណា​មិន​ទៀង របស់​នោះ​ជា​ទុក្ខ ចុះ​សង្ខារ​ទាំងពួង​មិន​ទៀង​ឬ។ អើ។ បើ​ព្រះមានព្រះភាគ​ត្រាស់​ថា របស់​ណា​មិន​ទៀង របស់​នោះ​ជា​ទុក្ខ សង្ខារ​ទាំងពួង​មិន​ទៀង ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា សង្ខារ​ទាំងពួង ដូចជា​ផែះ​ក្តៅ ធ្វើ​មិន​ឲ្យ​មាន​ព្រំដែន​ទេ។
 [២០១] សង្ខារ​ទាំងពួង ដូចជា​ផែះ​ក្តៅ ធ្វើ​មិន​ឲ្យ​មាន​ព្រំដែន​ឬ។ អើ។ ទាន មានផល​មិនជា​ទី​បា្រ​ថ្នា មានផល​មិនជា​ទី​ត្រេកអរ មានផល​មិនជា​ទីគាប់ចិត្ត មានផល​ច្រឡូកច្រឡំ មានទុក្ខ​ជា​កម្រៃ មាន​វិបាក​ជា​ទុក្ខ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សីល។បេ។ ឧបោសថ។បេ។ ភាវនា។បេ។ ព្រហ្មចរិយៈ មានផល​មិនជា​ទី​បា្រ​ថ្នា មានផល​មិនជា​ទី​ត្រេកអរ មានផល​មិនជា​ទីគាប់ចិត្ត មានផល​ច្រឡូកច្រឡំ មានទុក្ខ​ជា​កម្រៃ មាន​វិបាក​ជា​ទុក្ខ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​ទាន មានផល​ជា​ទី​បា្រ​ថ្នា មានផល​ជាទី​ត្រេកអរ មានផល​ជាទី​គាប់ចិត្ត មានផល​មិន​ច្រឡូកច្រឡំ មាន​សុខ​ជា​កម្រៃ មាន​វិបាក​ជា​សុខ​ឬ។ អើ។ បើ​ទាន មានផល​ជា​ទី​បា្រ​ថ្នា មានផល​ជាទី​ត្រេកអរ មានផល​ជាទី​គាប់ចិត្ត មានផល​មិន​ច្រឡូកច្រឡំ មាន​សុខ​ជា​កម្រៃ មាន​វិបាក​ជា​សុខ​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា សង្ខារ​ទាំងពួង
ថយ | ទំព័រទី ៧៧ | បន្ទាប់