ដូចជា​ផែះ​ក្តៅ ធ្វើ​មិន​ឲ្យ​មាន​ព្រំដែន​ទេ។ ក្រែង​សីល។បេ។ ឧបោសថ។បេ។ ភាវនា។បេ។ ព្រហ្មចរិយៈ មានផល​ជា​ទី​បា្រ​ថ្នា មានផល​ជាទី​ត្រេកអរ មានផល​ជាទី​គាប់ចិត្ត មានផល​មិន​ច្រឡូកច្រឡំ មាន​សុខ​ជា​កម្រៃ មាន​វិបាក​ជា​សុខ​ឬ។ អើ។ បើ​ព្រហ្មចរិយៈ មានផល​ជា​ទី​បា្រ​ថ្នា មានផល​ជាទី​ត្រេកអរ មានផល​ជាទី​គាប់ចិត្ត មានផល​មិន​ច្រឡូកច្រឡំ មាន​សុខ​ជា​កម្រៃ មាន​វិបាក​ជា​សុខ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា សង្ខារ​ទាំងពួង ដូចជា​ផែះ​ក្តៅ ធ្វើ​មិន​ឲ្យ​មាន​ព្រំដែន​ទេ។
 [២០២] សង្ខារ​ទាំងពួង ដូចជា​ផែះ​ក្តៅ ធ្វើ​មិន​ឲ្យ​មាន​ព្រំដែន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា
វិវេក​របស់​បុគ្គល​អ្នក​ត្រេកអរ ជា​អ្នកមាន​ធម៌​បាន​ស្តាប់​ហើយ ឃើញ (ធម៌) រមែង​នាំមក​នូវ​សេចក្តី​សុខ ការ​មិន​បៀតបៀន គឺ​ការ​សង្រួម ក្នុង​សត្វ​ទាំងឡាយ នាំមក​នូវ​សេចក្តី​សុខ​ក្នុង​លោក ភា​វៈ​បា្រស​ចាក​រាគៈ គឺ​កិរិយា​កន្លង​នូវ​កាម​ទាំងឡាយ នាំមក​នូវ​សេចក្តី​សុខ​ក្នុង​លោក ការ​បន្ទោបង់​នូវ​អស្មិមានះ​ណា នេះឯង ជា​សេចក្តី​សុខ​ដ៏​ក្រៃលែង សេចក្តី​សុខ​នោះ បុគ្គល​បាន​ដល់ហើយ​ដោយ​ងាយ សេចក្តី​សុខ​នោះ​ឯង មាន​ទីបំផុត​ដ៏​ក្រៃលែង
ថយ | ទំព័រទី ៧៨ | បន្ទាប់