វិជ្ជា ៣ ដែលគេ​បាន​ដល់ហើយ នេះ​ជា​សេចក្តី​សុខ​ដ៏​ក្រៃលែង
ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា សង្ខារ​ទាំងពួង ដូចជា​ផែះ​ក្តៅ ធ្វើ​មិន​ឲ្យ​មាន​ព្រំដែន​ទេ។

ចប់ កុក្កុ​ឡក​ថា។


អនុ​បុព្វា​ភិ​សមយ​កថា


 [២០៣] ការ​ត្រាស់​ដឹង​ជាលំដាប់ មាន​ដែរ​ឬ។ អើ។ បុគ្គល​ចម្រើន​សោតាបត្តិ​មគ្គ តាមលំដាប់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ចម្រើន​សោតាបត្តិ​មគ្គ តាមលំដាប់​ឬ។ អើ។ បុគ្គល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល តាមលំដាប់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២០៤] ការ​ត្រាស់​ដឹង​ជាលំដាប់ មាន​ឬ។ អើ។ បុគ្គល​ចម្រើន​សកទាគាមិមគ្គ តាមលំដាប់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ចម្រើន​សកទាគាមិមគ្គ តាមលំដាប់​ឬ។ អើ។ បុគ្គល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល តាមលំដាប់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២០៥] ការ​ត្រាស់​ដឹង​ជាលំដាប់ មាន​ឬ។ អើ។ បុគ្គល​ចម្រើន​អនាគាមិមគ្គ តាមលំដាប់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៧៩ | បន្ទាប់