ប្រកបដោយ​សីល​ជាទី​ត្រេកអរ របស់​អរិយៈ​ទាំងឡាយ ជា​ចតុព្ភាគ មិន​ប្រកបដោយ​សីល​ជាទី​ត្រេកអរ របស់​អរិយៈ​ទាំងឡាយ ជា​ចតុព្ភាគ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ដោយ​ការ​ឃើញ​សមុទយសច្ច។បេ។ ដោយ​ការ​ឃើញ​និរោធ​សច្ច។បេ។ ដោយ​ការ​ឃើញ​មគ្គសច្ច តើ​លះបង់​អ្វី។ បុគ្គល​លះ​សក្កា​យទិដ្ឋិ វិចិកិច្ឆា សីលព្វត​បរា​មា​សៈ និង​ពួក​កិលេស​ដែល​ដូចគ្នានឹង​ធម៌​ទាំងនោះ ជា​ចតុព្ភាគ។ សោតាបន្ន​បុគ្គល ជា​ចតុព្ភាគ មិនមែន​សោតាបន្ន​បុគ្គល ជា​ចតុព្ភាគ បុគ្គល​ដល់​សោតាបត្តិផល បាន​ចំពោះ ត្រាស់​ដឹង ធ្វើឲ្យ​ជាក់ច្បាស់ សម្រេច ពាល់ត្រូវ​ដោយ​នាមកាយ ជា​ចតុព្ភាគ មិន​ពាល់ត្រូវ​ដោយ​នាមកាយ ជា​ចតុព្ភាគ សត្ត​ក្ខ​ត្តុំ​បរម​បុគ្គល កោ​លំ​កោ​លបុ​គ្គ​ល ឯក​ពី​ជិ​បុគ្គល ប្រកបដោយ​សេចក្តី​ជ្រះថ្លា​មិន​ញាប់ញ័រ ក្នុង​ព្រះពុទ្ធ ក្នុង​ព្រះធម៌។បេ។ ក្នុង​ព្រះសង្ឃ។បេ។ ប្រកបដោយ​សីល​ជាទី​ត្រេកអរ របស់​អរិយៈ​ទាំងឡាយ ជា​ចតុព្ភាគ មិន​ប្រកបដោយ​សីល​ជាទី​ត្រេកអរ របស់​អរិយៈ​ទាំងឡាយ ជា​ចតុព្ភាគ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៨១ | បន្ទាប់