[២៣៨] ក្រែង​លោកុត្តរធម៌ មិនមែន​ជាទី​តាំង​នៃ​សេចក្តី​វង្វេង មិនមែន​ធ្វើ​មិន​ឲ្យ​មាន​ញាណ មិនមែន​ធ្វើ​មិន​ឲ្យ​មាន​ចក្ខុ ប្រកបដោយ​ការ​ចម្រើន​នៃ​បញ្ញា មិនមែន​ជា​ពួក​នៃ​សេចក្តី​ចង្អៀតចង្អល់ ប្រព្រឹត្តទៅ​ដើម្បី​ព្រះនិព្វាន​ឬ។ អើ។ បើ​លោកុត្តរធម៌ មិនមែន​ជាទី​តាំង​នៃ​សេចក្តី​វង្វេង មិនមែន​ធ្វើ​មិន​ឲ្យ​មាន​ញាណ មិនមែន​ធ្វើ​មិន​ឲ្យ​មាន​ចក្ខុ ប្រកបដោយ​ការ​ចម្រើន​នៃ​បញ្ញា មិនមែន​ជា​ពួក​នៃ​សេចក្តី​ចង្អៀតចង្អល់ ប្រព្រឹត្តទៅ​ដើម្បី​ព្រះនិព្វាន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា វោហារ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ជា​លោ​កុត្ត​រៈ​ទេ។
 [២៣៩] វោហារ របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ជា​លោ​កុត្ត​រៈ​ឬ។ អើ។ ពួក​សាវ័ក​ណាមួយ ស្តាប់​វោហារ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ សាវ័ក​ទាំងអស់​នោះ ចម្រើន​មគ្គ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៤០] ពួក​សាវ័ក​ណាមួយ ស្តាប់​វោហារ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ សាវ័ក​ទាំងអស់​នោះ ចម្រើន​មគ្គ​ឬ។ អើ។ ពួក​ពាល​បុថុជ្ជន ស្តាប់​វោហារ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ពួក​ពាល​បុថុជ្ជន ចម្រើន​មគ្គ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​អ្នកសម្លាប់​មាតា។បេ។ បុគ្គល​អ្នកសម្លាប់​បិតា ... បុគ្គល​អ្នកសម្លាប់​ព្រះអរហន្ត ... បុគ្គល​អ្នកធ្វើ​ព្រះ​លោហិត​ឲ្យ​ពុះពោរ។បេ។ បុគ្គល​អ្នក​បំបែក​សង្ឃ
ថយ | ទំព័រទី ៩៧ | បន្ទាប់